ថ្លែងមតិ នៅក្នុងសន្និសីទកាសែតរួម បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ អ៊ុយក្រែននៅអ៊ីស្តង់ប៊ុលនោះ លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា ប្រទេសទាំងពីរ ប្តេជ្ញានាំទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីឡើងកំពស់ថ្មី។ យោងតាមលោក Erdogan បានឲ្យដឹងថា ទួរគី និងអ៊ុយក្រែនបានឯកភាពគ្នាថា នឹងដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីលម្អិតនាចុងឆ្នាំ នេះ ដោយមានគោលដៅទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក។
ចំណែកឯ លោកប្រធានាធិបតី Poroshenko បានសម្តែងនូវក្ដីសង្ឃឹមថាអ៊ុយក្រែននិងទួរគីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានឆាប់ៗ។ តាមលោក Poroshenko បានឲ្យដឹងថាប្រទេសទាំងពីរសុទ្ធតែមានគោលបំណងចង់ជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគផងដែរ៕

