ទិដ្ឋភាពនៃការដ្ឋានរុករុកនៅអណ្តូងមាស

ស្ថានីយ៍ទូរទស្សន៍ជាតិ ZBC បានឲ្យដឹងថា មានកម្មកររ៉ែត្រូវបានជាប់គាំងនៅក្រោមដី ខណៈពេលដែលកាសែត Herald បានផ្សាយថាយ៉ាងហោចណាស់មានកម្មកររ៉ែចំនួន ២៣ នាក់ បានបាត់ខ្លួន។ នាយប់ថ្ងៃទី ១២ ខែកុម្ភៈ កម្មកររ៉ែធ្វើការរុករកមាសខុសច្បាប់ទាំងនេះបានចូលក្នុងអណ្តូងមាសនៅតំបន់ Battlefields ដែលមានចម្ងាយឆ្ងាយពីទីក្រុង Harare ១៧៥ គីឡូម៉ែត្រប៉ែកខាងលិច្ច ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យទំនប់បែកបាក់នៅជិតទីនោះ ព្រមទាំងបណ្តាលឲ្យទឹកលិចនៅតំបន់នេះទាំងស្រុង។ ប៉ូលីសបានឲ្យដឹងថាក្រុមជួយសង្គ្រោះរួមជាមួយម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុដើម្បី សង្គ្រោះជាបន្ទាន់ផងដែរ៕