លោក Le Thanh Tung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅគុយបា។ (រូបថត៖ Mai Phương/TTXVN) |
យោងតាមឯកអគ្គរដ្ឋទូត Le Thanh Tung នេះជាលើកទីមួយហើយក្នុងរយៈពេលជិត ៥០ ឆ្នាំដែលនាយករដ្ឋមន្ត្រីគុយបាបានមកបំពេញទស្សនកិច្ចនៅវៀតណាម ពីព្រោះតួនាទីរបស់នាយករដ្ឋមន្ត្រីត្រូវបានគុយបាស្ដារឡើងវិញ បន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩។
លោកឯកអគ្គរដ្ឋទូត Le Thanh Tung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម របស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងឯកភាពលើទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រឹងថែមទៀតនូវយន្តការសហប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា ហើយទន្ទឹមនឹងនោះ ជំរុញធុរកិច្ចនៃប្រទេសទាំងពីរ សហការគ្នាវិនិយោគលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ជាពិសេសលើវិស័យផលិតកម្ម និងកែច្នៃស្បៀងអាហារ ថាមពលកកើតឡើងវិញរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងទេសចរណ៍៕

