![]() |
អ្នកការទូតអាមេរិករូបនេះក៏បានសម្តែងនូវកាជឿទុកចិត្តថាមានលទ្ធភាពនឹងប្រព្រឹត្តទៅព្រឹត្តិការណ៍ដូចពោលខាងលើនេះ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ក៏មានបំណងចង់រៀបចំកិច្ចប្រជុំនេះផងដែរ។ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាមេរិកនិងស.ប.បកូរ៉េលើកទី២ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយនោះ លោក Harry Harris បានឲ្យដឹងថាសំណើររបស់ស.ប.ប កូរ៉េបានបំផ្លាញចោលមូលដ្ឋាននុយក្លេអ៊ែរ Yongbyon របស់ប្រទេសនេះ ដើម្បីប្តូរយកការលុបចោលបទដាក់ទណ្ឌកម្មសំខាន់ៗ ដែលបានចាត់ទុកគឺជា «កិច្ចព្រមព្រៀងដ៏អាក្រក់» ដោយសារវាអាចនាំមកលទ្ធភាពដែលវិធានការដាក់ទណ្ឌកម្មត្រូវបានបន្ធូរស្រាលក្នុងអំឡុងពេលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ស.ប.ប កូរ៉េ ភាគច្រើននៅដដែលដូចដើមនោះផងដែរ៕

