![]() |
នេះគឺជាព្រឹត្តិការណ៍ជាផ្លូវការនៃការប្រកួតកីឡាបាល់ទាត់ FIFA World Cup 2018 ដោយមានគោលបំណងលើកតម្កើង "កម្លាំងកីឡាបាល់ទាត់ក្នុងការបង្កើត វឌ្ឍនភាពជាវិជ្ជមានក្នុងសង្គម" ។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា រួមមានសកម្មភាពជួបប្រាស្រ័យទាក់ទងវប្បធម៌ ហ្វឹកហ្វឺនបាល់ទាត់ និងធ្វើដំណើរទេសចរណ៍។
ក្នុងមហោស្រពកីឡាបាល់ទាត់នៅរុស្ស៊ីលើកនេះ ក្រុមកីឡាបាល់ទាត់កុមារចំនួន ៤៨ ក្រុម មកពីប្រទេសនានានៅទូទាំងពិភពលោក នឹងចូលរួមក្នុងសកម្មភាព ច្រើនជាមួយគ្នា ព្រមទាំងកុមារទាំងអស់នេះនឹងទៅទស្សនាទីក្រុងម៉ូស្គូ ហើយ ជាពិសេស នឹងបានមើលការប្រកួតកីឡាបាល់ទាត់ World Cup 2018 វគ្គ១៦ក្រុម នៅឯពហុកីឡដ្ឋាន Luzhniki ផងដែរ៕

