![]() |
លោក Muhammad Bande បានប្រកាសថាលោកនឹងផ្តល់អាទិភាពលើបញ្ហាសន្តិភាពនិងសន្តិសុខ កាត់បន្ថយភាពក្រីក្រការ អប់រំប្រកបដោយគុណភាពនិងមានសកម្មភាពក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុក្នុងអាណត្តិរបស់លោក។ នៅពេលប្រតិបត្ដិការជាផ្លូវការនៅក្នុងសម័យបើកមហាសន្និបាត អ.ស.ប លើកទី ៧៤ នាខែកញ្ញាខាងមុខនេះ លោកបានសន្យានឹងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដោយសំដៅធានាឱ្យមានសុខសន្តិភាព និងវិបុលភាពជាពិសេសសម្រាប់ប្រជាជនដែលស្ថិតនៅក្រុមប្រៀបអន់ខ្សោយ។ លោកបន្តទៀតថាមានកិច្ចប្រជុំជាន់ខ្ពស់មួយចំនួនដែលនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខនៅទីស្នាក់ការ អ.ស.ប ប្រចាំនៅទីក្រុងញូវយ៉ក ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាពរបស់ អ.ស.ប ដូចជាវេទិកានយោបាយជាន់ខ្ពស់ កិច្ចប្រជុំកំពូលទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាដើម៕

