នៅក្នុងជំនួបជាមួយអភិបាលរដ្ឋវ៉ាស៊ីនតោនលោក Jay Inslee នាថ្ងៃទី៩តុលា លោក Pham Quang Vinh បានជូនដំណឹងនូវការបោះជំហានថ្មីនៃទំនាក់ទំនងវៀត ណាម-អាមេរិក។ រីឯអភិបាលរដ្ឋវ៉ាស៊ីនតោនវិញ លោក Jay Inslee បានជូនដំណឹងនូវ ស្ថានភាពអភិវឌ្ឍន៍របស់រដ្ឋវ៉ាស៊ីន តោន រួមទាំងរាល់គោលនយោបាយបើកទូលាយទំ នាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ឆ្ពោះទៅតំបន់អាស៊ី ជាពិសេស យកចិត្តទុកដាក់យ៉ាង ខ្លាំង លើវៀតណាម ដែដៃគូបាននិងកំពុងមានទំនាក់ទំនងសហប្រតិបត្តិការច្រើន ជាមួយរដ្ឋវ៉ាស៊ីនតោនផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក លោក Pham Quang Vinh អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋវ៉ាស៊ីនតោនលោក Jay Inslee

នៅក្នុងទីស្នាក់ការរបស់ Boeing លោក Pham Quang Vinh បានផ្ទៀងស្តាប់ថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុន បង្ហាញអំពីផែកការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម។ លោក Pham Quang Vinh ក៏បានអញ្ជើញជួបពិភាក្សាជាមួយសហគមន៍ សហគ្រាសរដ្ឋវ៉ាស៊ីនតោនទៀតផង៕