ក្នុងជំនួបជាមួយ លោក Tran Ngoc An មហាក្សត្រីយានី Elizabeth II ព្រះអង្គ មានព្រះហឬទ័យការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនង មិត្តភាព រវាងវៀតណាមនិងអង់គ្លេសក្នុងរយៈពេលកន្លងទៅ។ រីឯខ្លួនវិញ លោក Tran Ngoc An បានសម្តែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតំណែងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀរឡង់ខាងជើងក្នុងបរិបទ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះដ៏ល្អប្រសើរ ហើយ លោកក៏អះអាងថានឹងប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញកិច្ចសហប្រតិ បត្តិការនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កាផងដែរ៕