![]() |
ក្នុងបរិយាកាសកក់ក្តៅនេះ លោក Pham Quang Vinh បានជូនពរ លោក Mai Sayavongs ភរិយា កម្មាភិបាល និងបុគ្គលិកនៅស្ថានទូតឡាវទាំងអស់ នឹងទទួលអំណរឆ្នាំថ្មីប្រកប ដោយសុខភាពល្អ សុភមង្គល និងទទួលបានភាពជោគជ័យលើគ្រប់ភារកិច្ច។
ក្រឡែកមើលឡើងវិញក្នុងរយៈពេល៣ឆ្នាំដែលបំពេញបេសកកម្មរបស់ខ្លួន នៅទីនេះ លោក Pham Quang Vinh បានចែករំលែកជាមួយលោក Mai Sayavongs អំពីបទពិសោធន៍ និងអនុស្សាវរីយ៍នៃកិច្ចសហប្រតិបត្តិការនិងជួយគាំទ្រគ្នាទៅវិញ ទៅមករវាងស្ថានទូតទាំងពីរ ក្នុងនោះ មានការជម្រុងញទំនាក់ទំនងនៃប្រទេសរៀងៗខ្លួន ជាមួយអាមេរិក ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថានទូតអាស៊ាន នៅអាមេរិក ផងដែរ៕

