នាយករដ្ឋមន្ត្រី Mecedonia ខាងជើង លោក Zoran Zaev

ទាក់ទងនឹងបញ្ហានេះ កាលពីមុននោះមានសមាជិកមួយចំនួនក្នុង EU ជាពិសេសប្រទេសបារាំង និងហូឡង់ បានសំដែងនូវការប្រុងប្រយ័ត្នចំពោះការរួមបញ្ចូលសមាជិកថ្មីយ៉ាងឆាប់រហ័សពេក។ ក៏ប៉ុន្តែ យោងតាមប្រធាន EC លោក Juncker បានឲ្យដឹងថា សាធារណរដ្ឋ Mecedonia ខាងជើង បានត្រៀមខ្លួនជាស្រេចធ្វើកិច្ចចរចារជាមួយ EU ហើយប្រទេសនេះសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មឆ្លងដែនមានការចាត់តាំងផងដែរ៕