ប្រទេសភាគច្រើនបានខិតទៅជិតកិច្ចព្រមព្រៀងមួយ ប៉ុន្តែប៉ូឡូញ និងប្រទេសមួយចំនួនទៀតមិនទាន់បានយល់ព្រមនៅឡើយ។ ការខ្វែងគំនិតនេះកើតចេញពីទស្សនៈផ្សេងគ្នាថា តើសហភាពអឺរ៉ុបគួរតែសម្របសម្រួលការនាំចេញជីរបស់រុស្ស៊ីតាមរយៈកំពង់ផែអឺរ៉ុបដែរឬទេ សូម្បីតែក្នុងករណីដែលក្រុមហ៊ុនជីទាំងនេះ មានទំនាក់ទំនងទៅនឹងបុគ្គល និងអង្គភាពនៅក្នុងបញ្ជីទណ្ឌកម្មក៏ដោយ។ មតិមួយចំនួនបានចាត់ទុកថា ការរឹតបន្តឹងរបស់សហភាពអឺរ៉ុបនឹងបង្កការគំរាមកំហែងដល់សន្តិសុខស្បៀងអាហារ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ខណៈពេលដែលមតិផ្សេងទៀតជំទាស់ថា ការបន្ធូរបន្ថយនឹងបង្កើត "គម្លាត" ដែលម្ចាស់អាជីវកម្មជី អាចទាញយកអត្ថប្រយោជន៍ដើម្បីជៀសវាងទណ្ឌកម្ម។ ក្នុង ពេលជាមួយគ្នានោះ ប្រទេសសមាជិកមួយចំនួនចង់ឱ្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចូលរួមក្នុងដំណើរការផ្តល់អាជ្ញាប័ណ្ណ នាំចេញជីទៅកាន់ប្រទេសដែលត្រូវការជំនួយ។

យោងតាមបទប្បញ្ញត្តិ កញ្ចប់ទណ្ឌកម្មទី ៩ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ទើបចូលជាធរមានបាន៕