![]() |
អ្នកនាំពាក្យសហភាពអឺរ៉ុបបានលើកច្បាស់ថា EU សោកស្តាយចំពោះការសម្រេចចិត្តនេះ ហើយលោកសង្កត់ធ្ងន់ទៅលើទង្វើរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភ្លាមៗមុនពេលរៀបចំការបោះឆ្នោត ។ មុននេះក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកុងហ្គោ លោក Leonard She Okitundu បានប្រកាសថា សហភាពអឺរ៉ុបមានត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះដើម្បីដកឯកអគ្គរដ្ឋទូត EU លោក Bart Ouvry ចេញពីប្រទេសនេះ។ ទង្វើនេះមានបំណងសំដៅទៅលើការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើមន្ត្រីកុងហ្គោចំនួន ១៤ រូប៕

