តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់ EU លោក Josep Borrell បានសង្កត់ធ្ងន់ថា EU ផ្តល់កិត្តិយសជាពិសេសចំពោះការចូលរួមក្នុងការជជែកដេញដោល និងសមត្ថភាពរបស់យុវជន ជនជាតិដើមភាគតិចក្នុងការធ្វើសកម្មភាពស្របតាមប្រធានបទនៃទិវាអន្តរជាតិជនជាតិដើមភាគតិចថ្ងៃនេះ “យុវជនជនជាតិដើមភាគតិចជាភ្នាក់ងារនៃការផ្លាស់ប្តូរដើម្បីដណ្តើមបានសិទ្ធិស្វ័យសម្រេច”។ យុវជនជនជាតិដើមភាគតិចស្ថិតនៅខ្សែជួរមុខនៃវិបត្តិធ្ងន់ធ្ងរបំផុតមួយចំនួនដែលកំពុងប្រឈមមុខនឹងមនុស្សជាតិនាពេលបច្ចុប្បន្ននេះ ដូចជាការបាត់បង់ជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនមានឱកាសចូលរួមយ៉ាងពេញលេញក្នុងឆាកនយោបាយ និងសហគមន៍ ដើម្បីជំនះការលំបាកដូចជាការបាត់បង់ទឹកដី ជីវភាព និងធនធាន ឬគាំទ្រដល់សិទ្ធិស្វ័យសម្រេច និងការការពារសិទ្ធិនោះ។ ប្រឈមមុខនឹងស្ថានភាពនោះ ឆ្នាំនេះ សហភាពអឺរ៉ុបបានវិនិយោគ ២,៣ លានអឺរ៉ូនៅក្នុងគំនិតផ្តួចផ្តើមថ្មី "កិច្ចសន្ទនាយុវជននៅតំបន់អាក់ទិក" ដើម្បីទាក់ទាញការចូលរួមរបស់យុវជននៅតំបន់អាក់ទិក និងអឺរ៉ុប រួមទាំងយុវជនជនជាតិដើមភាគតិច ក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងការសម្រេចចិត្ត៕