ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ រូបថត៖ Olivier Matthys/AFP |
ថ្លែងជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពុល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសង្កត់ធ្ងន់ថា EU នឹងបន្តសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ទន្ទឹមនឹងនោះលើកទឹកចិត្តប្រទេសនេះឲ្យធ្វើសកម្មភាពដ៏មហិច្ឆតាថែមទៀត ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ រក្សាជីវៈចម្រុះ បញ្ហាសុខាភិបាល ទប់ទល់ជំងឺរាតត្បាត ធានាសន្តិសុខស្បៀងអាហារ កាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងជំនួយមនុស្សធម៌។
ទោះបីជាមានប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចខុសគ្នាក៏ដោយ EU និងចិននៅតែជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក។ សហភាពអឺរ៉ុបនឹងខិតខំប្រឹងប្រែងដើម្បីធានានូវទីលា នលេងប្រកបដោយសមភាព បង្កើតទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រកបដោយតុល្យភាព គាំទ្រគ្នាទៅវិញទៅមក និងមានផលប្រយោជន៍រួម។
នៅក្នុងសន្និសីទកាសែតនេះដែរ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Urusula von der Leyen បានឲ្យដឹងថា EC នឹងស្នើឱ្យយកពន្ធលើទ្រព្យសម្បត្តិថេររបស់ធនាគារកណ្តាលរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញពីភាពប្រុងប្រយ័ត្នចំពោះកាយវិការនេះ ពីព្រោះវាចាំបាច់ត្រូវមានការស្រុះចិត្តគំនិតពីប្រទេសជាសមាជិកទាំង ២៧៕

