នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងនាមជាប្រទេសសមាជិកទាំង ២៧ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយសន្តិសុខនិងការបរទេសនៃសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយ ថា នាពេលកន្លងមកបានកើតមានឡើងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ប្រឆាំងនឹងបណ្តាប្រទេសអឺរ៉ុប ដែលជះឥទ្ធិពលដល់ប្រព័ន្ធសំខាន់ៗ និងចាំបាច់សម្រាប់ដោះស្រាយវិបត្តិសុខភាព។
លោករូបនេះបានសង្កត់ធ្ងន់ថា EU និងប្រទេសជាសមាជិក បានថ្កោលទោសនូវអាកប្បកិរិយាដ៏អាក្រក់នេះ ហើយបានបញ្ជាក់ថា រាល់ការប៉ុនប៉ងធ្វើអន្តរាយដល់សមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺមិនអាចទទួលយកបានទេ។ ជនល្មើសត្រូវបញ្ឈប់សកម្មភាពគ្មានការទទួលខុសត្រូវទាំងនេះ ដែលបង្កអន្តរាយដល់ស្ថេរភាពនិងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រប់គ្នា៕
