ការចែកជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដល់ជនភៀសខ្លួននៅក្រុង Debark ប្រទេសអេត្យូពី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN) |
ប្រសិនបើទទួលបានការឯកភាពពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប(EU) សំណើរបស់ EC នឹងអនុញ្ញាតឱ្យមានការបើកចំណាយទឹកប្រាក់ចំនួន ៦០០ លានអឺរ៉ូ (ស្មលរនឹង ៦៣៣លានដុល្លារ) ដើម្បីពង្រឹងជំនួយឧបត្ថម្ភដល់ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាអាសន្នផ្នែកស្បៀងអាហារនៅអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកោះនៅការ៉ាប៊ីន និង ប៉ាស៊ីហ្វិកផងដែរ។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏មានគម្រោងជួយឧបត្ថម្ភការផលិតជីនៅអាហ្រ្វិកផងដែរ នេះបើយោងតាមសេចក្តីព្រាងសន្និដ្ឋានដែលគ្រោងនឹងប្រកាសក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនៅចុងសប្តាហ៍។ សហភាពអឺរ៉ុបមានបំណងលើកកម្ពស់គំនិតផ្តួចផ្តើម លើកកម្ពស់សមត្ថភាពផលិតវត្ថុធាតុដើមនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺការផលិតជី៕

