![]() |
ថ្លែងមតិបន្ទាប់ពីពិធីបិទបញ្ចប់កិច្ចប្រជុំកំពូល EU នៅ ទីក្រុង Brussel (បែលហ្សិក) នាថ្ងៃទី១៨ខែតុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសំដែងនូវក្តីសុទិដ្ឋិនិយមថា EU និងអង់គ្លេសអាចជៀង វាងពីសេណារីយ៉ូ យ៉ាងអាក្រក់បំផុតនៅពេលដែល Brexit មិនសម្រេចបានកិច្ចព្រមព្រៀង ណាមួយទេ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំមួយចំនួនដទៃទៀត បានអះអាងថា ប្រការនេះគឺពឹងផ្អែកទៅលើសកម្មភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។ ប្រធានាធិបតីបារាំងលោក Emmanual Macron បានសង្កត់ធ្ងន់ថាកត្តាសំខាន់ៗដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងចុងក្រោយគឺជា«ការធ្វើសម្បទានខាងនយោបាយរបស់អង់គ្លេសតែប៉ុណ្ណោះ»៕

