![]() |
លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការរៀបចំ Festival Hue ឆ្នាំ ២០១៨ បានឲ្យដឹងថា ក្រោមប្រធានបទ"បេតិកភណ្ឌវប្បធម៍ជាមួយការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍,ទីក្រុង Hue - ទីកន្លែងមកដល់មួយទៅកាន់បេតិកភ័ណ្ឌទាំង៥" Festival Hue លើកទី ១០ ឆ្នាំ 2018 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ ថ្ងៃទី ២ ខែឧសភាបាននាំមកនូវការសំដែងសិល្បៈពិសេសដែលឆ្លុះបញ្ចាំងពីប្បធម៌គួរឲ្យកត់សំគាល់របស់វៀតណាមនិងពិភពលោក។នេះគឺជាឱកាសមួយដើម្បីផ្សព្វ ផ្សាយទីក្រុង Hue ដែលជាទីក្រុងពោរពេញទៅដោយ វប្បធម៌ បេតិកភណ្ឌ Festival និង ទេសចរណ៍ប្រចាំតំបន់របស់វៀតណាមដល់សាធារណជន។
គួរបញ្ជាក់ថា កម្មវិធីសំដែងសិល្បៈនេះមានការចូលរួមរបស់ សិល្បករ សិលប្បការិនី តួសំដែង ទាំងជាតិនិងអន្តរជាតិ ជិត ១.៤០០ នាក់ ហើយនាំមកនូវ ភាពសម្បូរបែបនិងទាក់ទាញយ៉ាងខ្លាំងរបស់កម្មវិធីនេះ ក្នុងនិន្នាការធ្វើ សមាហរណកម្មដោយម្ចាស់ការ និង បង្កើនការជួបប្រាស្រ័យផ្នែកវប្បធម៌ ផងដែរ៕

