![]() |
Festival ផ្កា Da Lat ឆ្នាំ ២០១៩ នឹងមានកម្មវិធីធំៗនិងពិសេសចំនួន ១៣ រួមមាន កន្លែងតាំងបង្ហាញផ្កានៅជុំវិញបឹង Xuan Huong និងភូមិផ្កានៅក្នុងតំបន់ ព្រមទាំងមានកម្មវិលើកតំកើងបេតិកភ័ណ្ឌនៃស្ថាបត្យកម្មរបស់ទីក្រុង Da Lat ជាដើម។ ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌនៃ Festival ផ្កា Da Lat ឆ្នាំ ២០១៩ នឹងមានសិក្ខាសាលាសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតនឹងត្រូវបានរៀបចំឡើង ដូចជាសិក្ខាសាលាជម្រុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ Lam Dong សិក្ខាសាលាស្តីអំពីការតភ្ជាប់ផលិតកម្មនិងគោលនយោបាយដើម្បីទាក់ទាញការវិនិយោគលើវិស័យកសិកម្មនៅតំបន់ Da Lat – Lam Dong និងការតាំងបង្ហាញបន្លែ-ផ្កាពាណិជ្ជកម្មផ្កាជាដើមផងដែរ៕

