នាថ្ងៃទី ១៥ ខែឧសភា គណៈកម្មាធិការស្រុក Bac Ha ខេត្ត Lao Cai បាន រួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lao Cai ជូនដំណឹងដល់តំណាងបណ្ដាស្ថាប័នទីភ្នាក់ងារសាព័ត៌មាន អំពីការរៀបចំ Festival សត្វសេះនៅខ្ពង់រាប Bac Ha ឆ្នាំ២០១៩។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ laocai.gov.vn)

ដោយប្រធានបទ “Festival សត្វសេះនៅខ្ពង់រាប Bac Ha -និមិត្តរូប វប្បធម៌សម្បូរបែប និងសាមគ្គីភាពជាតិ” នោះ Festival សត្វសេះនៅខ្ពង់រាប Bac Ha ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ដំណាច់ថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៩ នៅទីរួមស្រុក Bac Ha និងបណ្ដាឃុំទេសចរណ៍របស់ស្រុកដូចជា៖ Thai Giang Pho Ban Pho Ta Chai និង Bao Nhai។

ក្នុងក្របខ័ណ្ឌនៃ Festival នឹងប្រព្រឹត្តិទៅសកម្មភាពវប្បធម៌ កីឡាដ៏វិសេសវិសាលជាច្រើនដូចជា៖ ពានរង្វាន់ប្រណាំងសេះប្រពៃណីបើកទូលាយ ដោយប្រធានបទ “សត្វសេះនៅខ្ពង់រាប”; មហោស្រពផ្លែ man និង ទួរទេសចរណ៍ ធាក់កង់ទស្សនា បេះផ្លែ man ; មហោស្រពផ្កាកូឡាប និងស្រា៕