![]() |
គម្រោងនេះត្រូវបាន FIFA ធ្វើការសាកពិសោធន៍នៅប្រទេសចំនួន១២លើពិភពលោក ក្នុងនោះមានប្រទេសវៀតណាម។ លោកស្រី Belinda Wilson បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងការដ៏សំខាន់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍកីឡាបាល់ទាត់សំរាប់ស្ត្រីនៃសហព័ន្ធបាលទាត់ ពិភពលោក និងបណ្តាសហព័ន្ធដែលជាសមាជិកនិយាដោយឡែក។ លោកស្រីក៏វាយតំលៃខ្ពស់ចំពោះសក្តានុភាពនៃការរីកចម្រើន របស់ វិស័យ កីឡាបាល់ ទាត់ស្តី្រវៀតណាម ពិសេសជា ក្រុមបាល់ទាត់ជម្រើសជាតិវ័យក្មេង បានទទួល ជោគជ័យមួយចំនួនក្នុងការប្រកួតថ្នាក់ទ្វីបជាដើម។
លោកស្រី Belinda Wilson សង្ឃឹមថាក្រុមកីឡាបាល់ទាត់ស្ត្រីជម្រើសវៀតណាម នឹងឆ្លងកាត់ការលំបាកសាកល្បងនៅវគ្គផ្តាច់ព្រ័ត្រ ASIAN CUP សំរាប់ស្ត្រី ២០១៨ ដើម្បីមានវត្តមានក្នុងការប្រកួត World Cup 2019 ៕

