ទិដ្ឋភាព សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលនៃ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក

នៅក្នុងកិច្ចប្រជុំនេះ G20 បានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីគោលនយោបាយជំរុញការផ្លាស់ប្តូរទៅជាប្រព័ន្ធថាមពលដែលអាចបត់បែនបាន តម្លាភាព និងស្អាតថែមទៀត។ ក្រៅពីនេះ អង្គប្រជុំក៏បានលើកឡើងអំពីដោះស្រាយ សំដៅបន្ធូរបន្ថយគោលនយោបាយជួយឧបត្ថម្ភតម្លៃ ចំពោះឥន្ធនៈហ្វូស៊ីល និងតម្លាភាពអំពីព័ត៌មានថាមពលក៏ដូចជាការធ្វើឌីជីថលទីផ្សារថាមពល។ អង្គប្រជុំក៏បានចាត់ទុកថា៖ ការទាក់ទងផ្ទាល់ជាមួយសេវាថាមពលទំនើបគឺជាតម្រូវការចាំបាច់មួយ ហើយទទួលស្គាល់ថាថាមពលគឺជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញចូលរួមសន្និសីទនេះ មានសមាជិក G20 ទាំង ២០ ប្រទេស និងភ្ញៀវកិត្តិយសមកពី អេស្ប៉ាញ ហូឡង់ និងឈីលី ព្រមទាំងតំណាងនៃអង្គការអន្តរជាតិមួយចំនួនទៀតផងដែរ៕