នៅក្នុងសន្និសីទនេះ បណ្តារដ្ឋមន្ត្រីបានលើកយកបញ្ហាបរាជ័យនៃការចរចាជុំថ្មីបំផុតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីខែមីនា។ ទោះបីជាបានទទួលស្គាល់ថា បទប្បញ្ញត្តិរបស់ WTO គឺជាគន្លឹះក្នុងការជំរុញពាណិជ្ជកម្មសកលក៏ដោយ G7 ក៏បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមពហុភាគីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។
G7 បានអំពាវនាវឱ្យបណ្តាប្រទេសសមាជិក បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការប្រកួតប្រជែងដោយយុត្តិធម៌ និងធានាសុវត្ថិភាពផលិតផល។ បណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានសម្តែងការជំទាស់ ចំពោះការឧបត្ថម្ភធនឧស្សាហកម្ម "មិនច្បាស់លាស់ និងបង្កគ្រោះថ្នាក់" ការបង្ខូចទ្រង់ទ្រាយទីផ្សារដោយសហគ្រាសរដ្ឋ និងការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យាលើគ្រប់ទម្រង់៕
