អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ផាម ធូ ហាំង បានថ្លែងថា គ្រោះរញ្ជួយដីពីរដងនៅវេណេស៊ុយអេឡា គឺជាបញ្ហាដែលសហគមន៍អន្តរជាតិទាំងមូលផ្តោតការយកចិត្តទុក

ដាក់ ក្នុងនោះមានវៀតណាមផងដែរ។

“ពេលទទួលបានព័ត៌មានអំពីគ្រោះរញ្ជួយដីខ្សាច់នៅវេណេស៊ុយអេឡា នៅយប់ថ្ងៃទី ២៤ ខែមិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានផ្ញើសារសួរសុខទុក្ខទៅកាន់ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋវេណេស៊ុយអេឡា ហើយរដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យ ទ្រុង ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវេណេស៊ុយអេឡា ក៏បានសួរសុខទុក្ខដោយផ្ទាល់ផងដែរ។ ឈរលើមូកដ្ឋាននៃចំណង់មិត្តភាពប្រពៃណីដ៏ល្អរវាងវៀតណាម និងវេណេស៊ុយអេឡា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីមានការឧបត្ថម្ភសមស្របដល់វេណេស៊ុយអេឡា”។

ទាក់ទងនឹងស្ថានភាពរបស់ពលរដ្ឋវៀតណាមនៅវេណេស៊ុយអេឡា និងការងារការពារពលរដ្ឋ អ្នកនាំពាក្យលោកស្រី ផាម ធូ​ ហាំង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពលរដ្ឋវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅវេណេស៊ុយអេឡាកំពុងមានសុវត្ថិភាព ហើយស្ថានទូត វៀតណាមប្រចាំនៅវេណេស៊ុយអេឡាកំពុងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងប្រទេសសាមី ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ និងចាត់វិធានការភ្លាមៗ ដើម្បីឧបត្ថម្ភ និងការពារពលរដ្ឋ ក្នុងករណីពលរដ្ឋវៀតណាមណាមួយ រងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះ។ ក្រសួងការបរទេសក៏ណែនាំពលរដ្ឋវៀតណាមដែលត្រូវការជំនួយបន្ទាន់ សូមទាក់ទងខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា ក៏ដូចជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋរបស់ក្រសួងការបរទេសផងដែរ៕