ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ |
ថ្លែងមតិបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានកោត សរសើរហើយសម្ដែងបំណងថា គំនិតផ្ដួចផ្ដើមវៀតណាម Spark នឹង ស្នើឡើង ជំហានលោតផ្លោះនានាដើម្បីជួយវៀតណាមអាចជំនះលើបញ្ហាប្រឈមហើយថែរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា។ រីឯខ្លួនវិញ អតីតអភិបាល លោក Michael Dukakis ចាត់ទុកថា ទំនាក់ទំនងវៀតណាម-អាមេរិកគឺជាគំរូនៃការ “ប្រែក្លាយ អតីតសត្រូវទៅជាមិត្តភក្តិ”។ លោកបានសម្ដែងបំណងចង់ជួយគាំទ្រដល់ការកែ លម្អស្ថានភាពជម្ងឺរាតត្បាតនៅវៀតណាម ហើយចាត់ទុកថា បញ្ហាបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធតែមានអត្ថន័យ ដ៏សែនសំខាន់ដើម្បីជួយវៀតណាមជំនះលើវិបត្តិកូវីដ ១៩៕

