មុនពេលបើក World Cup ២០២៦ ក្រុមហ៊ុន Lenovo Group និង Migu Video របស់ប្រទេសចិនបានរួមគ្នាបង្ហាញមុខកម្មវិធីមួយសម្រាប់សាធារណៈជនដែលមានឈ្មោះថា "សមរភូមិទស្សន៍ទាយលទ្ធផល World Cup រវាងមនុស្សនិងម៉ាស៊ីន" ។ Lenovo Tianxi AI បានប្រមូលផ្តុំគំរូ AI ឈានមុខគេចំនួន ១១ ក្នុងស្រុក រួមទាំង DeepSeek, Kimi និង Qianwen ដើម្បីបង្កើត "ក្រុមទស្សន៍ទាយ AI ចំនួន ១២"។

យោងតាមលោក Guo Dao អ្នកជំនាញ AI ជាន់ខ្ពស់នៅប្រទេសចិន ព្រឹត្តិការណ៍កីឡា​បាល់ទាត់ពិភពលោក ផ្តល់ជូនក្រុមហ៊ុន AI នូវឱកាសដ៏កម្រមួយដើម្បីបង្ហាញពីកម្លាំងកុំព្យូទ័រ និងជំនាញវិភាគរបស់គំរូនានា នៅចំពោះមុខសាធារណជន៕