គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA) |
ថ្លែងនៅសម័យបិទ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀត ណាមលោក Vu Hai Ha បានស្នើឲ្យគណៈកម្មាធិការទាំង៣ រៀបចំអនុវត្តន៍ទិសដៅ នានាក្នុងសេចក្ដីថ្លែងការណ៍រួមដែលអង្គប្រជុំបានឯកភាពគ្នាអនុម័ត ព្រមទាំងសហការ យ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងរួម ជួយឧបត្ថម្ភដល់តំបន់ត្រីកោណអភិវឌ្ឍ ចូលរួមចំណែកនាំទំនាក់ទំនងរវាងប្រទេស ទាំង៣ និងរដ្ឋសភាទាំង៣ឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកប ដោយប្រសិទ្ធភាពផងដែរ៕

