![]() |
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ផងដែរ។
ថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលលោកមានការធ្លាក់ចុះ ហើយការប្រកួតប្រជែងពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញនោះ ទាមទារឲ្យក្រសួងស្ថាប័ននានា ត្រូវម្ចាស់ការចំពោះសកម្មភាពរបស់ខ្លួន ប្រកបដោយលក្ខណៈជាក់ស្តែងនិងសមស្រប ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុកផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងស្ថាប័ននិងមូលដ្ឋាននានាបន្តសិក្សានិងលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនិងវិនិយោគិនដែលកំពុងអនុ វត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គម្រោងវិនិយោគនៅវៀតណាម ជាពិសេសក្រុមហ៊ុនធំៗ ដែលមានបច្ចេកវិទ្យាខ្ពស់និងជិតស្និទ្ធជាមួយបរិស្ថាន៕

