![]() |
ស្ដីពីការដោះស្រាយករណីដែលប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវឬមិនបកស្រាយឲ្យបានសមហេតុសមផលចំពោះការបង្កើនប្រាក់ចំណូលយ៉ាងខ្លាំងនោះ គឺអនុប្រធានរដ្ឋសភាលោក Do Ba Ty ចាត់ទុកថា គួរតែមានបទដ្ឋានដើម្បីបញ្ជាក់នូវប្រាក់ចំណូលស្របច្បាប់ តាមនោះបំបាត់ចោលទ្រព្យសម្បត្តិដែលអាចមានបានពីអំពើពុករលួយ។
“មើលពីខាងគតិយុត្តគឺ មិនអាចចាត់ទុកទ្រព្យសម្បត្តិតដែលមិនបានបកស្រាយដ៏សមស្របអំពីប្រភពដើម គឺទ្រព្យសម្បត្តិពុករលួយទេ។ ម្យ៉ាងវិញទៀត ប្រសិនបើចាត់ទុកនោះគឺទ្រព្យសម្បត្តិរបស់រដ្ឋ ក៏មិនសមស្របជាមួយនឹងក្រមច្បាប់រដ្ឋប្បវេណីឡើយដែរ។ ពិសេសគឺ នេះជាលើកដំបូងដែលយើងចង់ដោះស្រាយទ្រព្យសម្បត្តិនោះ សំដៅបង្ការប្រឆាំងអំពើពុករលួយ ដូច្នេះហើយខ្ញុំចាត់ទុកថា ត្រូវអនុវត្តន៍ឲ្យបានហ្មត់ចត់ និងមានការបោះជំហានជាបណ្ដើៗ។ ដើម្បីអនុវត្តន៍បាននូវប្រការនេះ គឺត្រូវមានយន្តការគ្រប់គ្រងប្រាក់ចំណូលដ៏ល្អ”៕

