![]() |
គណៈប្រតិភូសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំដោយលោក Cao Duc Phat អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមទើបនឹងមានដំណើរបំពេញទស្សនកិច្ចនៅហូឡង់នាពេលថ្មីៗនេះស្ដីអំពីគោលនយោ បាយគ្រប់គ្រងប្រភពទឹក ដីកសិកម្មបន្សាំនឹងបំរែបំរួលអាកាសធាតុ និងគោលនយោបាយស្ដីអំពីសុវត្ថិភាពម្ហូបអាហារ របស់ហូឡង់។ នៅក្នុងជំនួបធ្វើការទាំងនោះ ភាគីហូឡង់បានវាយតំលៃខ្ពស់ សមិទ្ធផលអំពីសេដ្ឋកិច្ចសង្គមកិច្ចដែលវៀតណាមទទួលបាន។បណ្ដាដៃគូហូឡង់សុទ្ធតែមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម៕

