លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវខ្លឹមសារនានាក្នុងផែនការ សហប្រតិបត្តិការការពារជាតិឆ្នាំ២០២២ រវាង ប្រទេសទាំងពីរ ជាពិសេសខ្លឹមសារដែលត្រូវបានរដ្ឋមន្ត្រីទាំងពីរឯកភាពគ្នានៅពិធីជួប ប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី១នាពេលកន្លងទៅ។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ដើម្បីសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២។
ក្នុងជំនួបជាមួយលោក Chan Heng Kee លេខាធិការប្រចាំការក្រសួងការពារ ជាតិសិង្ហបុរី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាង ក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរី។ ក្នុងជំនួបនេះផងដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យ ភាគីទាំងពីរបន្តរក្សាការ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ដែលភាគីទាំងពីរ ជាសមាជិក៕

