អនុប្រធានគណៈកម្មាធិការប្រតិបត្តិបក្ស WPK និងជាប្រធានគណៈកម្មការផ្នែកអន្តរជាតិ លោក Ry Su Yong អញ្ជើញមកទស្សនានៅសម្ព័ន្ធក្រុមហ៊ុន VinFast

គណៈប្រតិភូនេះបានអញ្ជើញទៅទស្សនានៅទីកន្លែងចំនួន ៣ នៅសម្ព័ន្ធក្រុមហ៊ុន VinGroup រួមមាន រោងចក្រផលិតរថយន្ត Vinfast រោងចក្រផលិតកសិកម្មដែលអនុវត្តបច្ចេកវិជ្ជាខ្ពស់ VinEco Hai Phong និងតំបន់ Vinpearl Hotel Imperia Hai Phong ផងដែរ។ ក្នុងថ្ងៃដដែលនេះ លេខាបក្សទីក្រុង Hai Phong លោក Le Van Thanh ក៏មានជំនួបការងារជាមួយគណៈប្រតិភូនេះ ព្រមទាំងឧទ្ទេសនាមអំពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់ទីក្រុង Hai Phong ក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅផងដែរ៕