ពិធីជូនដំណើរគណៈប្រតិភូកីឡាជនពិការវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ bvhttdl.gov.vn) |
គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASIAN Para Games លើកទី៤ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានសមាជិកចំនួន ៧១ នាក់ក្នុងនោះមានអត្តពលិកចំនួន ៤៨ នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៧ ប្រភេទ។ នោះគឺ អត្តពលកម្ម ហែលទឹក លើកដុំដែក លេងអុក វាយកូនបាល់លើតុ វាយសី និងតេក្វាន់ដូ។ គោលដៅរបស់គណៈប្រតិភូកីឡាវៀតណាមគឺឈ្នះមេដាយមាសពី ៣ ដល់ ៤ គ្រឿងហើយខិតខំឱ្យមានអត្តពលិកជាច្រើន ដែលជាប់ស្តង់ដារចូលរួមក្នុងប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤៕

