![]() |
លោក Hau A Lenh បានអបអរសាទរដល់ជនរួមជាតិខ្មែរនៅទូទាំងខេត្ត Hau Giang ហើយបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃនិងជនរួមជាតិខ្មែរនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ជនរួមជាតិខ្មែរនៅខេត្ត Hau Giang បានសាមគ្គីជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងអង្គការសមាគមនានាក្នុងការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស, សាមគ្គីភាពជាមួយជនជាតិដទៃទៀត និងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម ជាពិសេសនាំគ្នាសិក្សារៀនសូត្រយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពផងដែរ។ លើសពីនេះទៅទៀត ជនរួមជាតិខ្មែរនៅក្នុងខេត្ត បានអភិរក្សនូវអត្តសញ្ញាណវប្បធម៌ជាតិតាមរយៈការបង្រៀនភាសាខ្មែរក្នុងឱកាសសម្រាកបវេសនកាល។
អនុប្រធាន-អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមមានបំណងថា នាពេលខាងមុខ ជនរួមជាតិខ្មែរនៅក្នុងខេត្ត នឹងបន្តពង្រីកសមិទ្ធផលដែលសម្រេចបាននាពេលកន្លងទៅ និងបង្កើនទំនាក់ទំនងប្រកបដោយសុខដុមរមនា រវាងជនរួមជាតិខ្មែរនិងជនជាតិភាគតិចដទៃទៀត ដើម្បីអនុវត្តប្រកបដោយជោគជ័យ សេចក្តីសំរេចរបស់ខេត្ត ដោយផ្សាភ្ជាប់ជាមួយរណសិរ្សមាតុ ភូមិនិងអង្គការសមាគមនានា ដើម្បីអនុវត្តល្អរាល់ការចលនា ក៏ដូចជាក្នុងការកសាងជនបទថ្មីដើម្បីលើកកម្ពស់ជីវភាពរស់របស់ប្រជាជន៕

