ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបញ្ហា អន្ដរជាតិ និង តំបន់ នានាដែលភាគីទាំងពី មានការយកចិត្តទុក ដាក់ដូចគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយការវាយតម្លៃ លទ្ធផល នៃកិច្ច សហប្រតិបត្តិការរវាងកងទ័ពនៃ ប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងទៅ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើវិធានការរួម មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅពេលអនាគត រួមចំណែក ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិរវាងប្រទេសទាំងពីរ កាន់តែជាក់ស្តែងបន្ថែមទៀត និងសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងវៀតណាមនិង ម៉ាឡេស៊ីផងដែរ៕