ប្រជាជនទៅបោះឆ្នោតនៅអាហ្វ្រិកខាងត្បូង

នេះគឺជាការបោះឆ្នោតទូសកលមានលក្ខណៈពហុជាតិទី ៦ នៅប្រទេស អាហ្វ្រិកខាងត្បូងនេះ ចាប់តាំងពីរបបប្រកាន់ពូជសាសន៍របស់ Apartheid ដែលត្រួវបានដួលរលំកាលពី ២៥ ឆ្នាំមុន។ នៅក្នុងការបោះឆ្នោតសកលឆ្នាំនេះ កម្មវិធីនយោបាយនៃគណបក្សនយោបាយសំខាន់ៗនៅអាហ្វ្រិកខាងត្បូងគឺផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងជម្រុញការប្រយុទ្ធប្រឆាំងនឹងអំពើពុករ លួយផងដែរ។គួរបញ្ជាក់ថានេះគឺជាការបោះឆ្នោតដើម្បីជ្រើសតាំងថ្នាក់ដឹកនាំទី៤របស់ប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីអតីតប្រធានាធិបតីលោក Nelson Mandela បានដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសកលសេរីភាពលើកដំបូងបង្អស់ដែលប្រព្រឹត្តទៅនាឆ្នាំ១៩៩៤ផងដែរ៕