![]() |
ក្នុងនោះ គណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន ទទួលបានសន្លឹកឆ្នោតគាំទ្រស្របច្បាប់ប្រ មាណ ៧៧% ទទួលបានអាសនៈរដ្ឋសភា ១២៥/១២៥ ក្នុងនីតិកាលទី៦ នេះ។ គណបក្សទាំង១៩ផ្សេងទៀត មិនទទួលបានអាសនៈណាមួយឡើយ ដោយសារតែទទួលបានសន្លឹកឆ្នោតគាំទ្រមិនទាន់គ្រប់ចំនួន ក្នុងការទទួលបានអាសនៈសភា ផ្អែកលើច្បាប់បានកំណត់។
បន្ទាប់ពី គជប ប្រកាសលទ្ធផលមិនយូរប៉ុន្មាន CPP ចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ដែលបានសរបញ្ជាក់យ៉ាងច្បាស់នូវឆន្ទៈ និងគោលបំណង របស់ប្រជាជនកម្ពុជាក្នុងកិច្ចថែរក្សាការពារសមិទ្ធផលរបស់ប្រទេស បន្តលើកម្ពស់សេដ្ឋកិច្ច សង្គម និងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ខ្លួន។ ការបោះឆ្នោតត្រូវបានសាធារណមតិអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរីភាពអព្យាក្រឹត ដោយមានគណបក្សជាច្រើនចូលរួម ហើយ ប្រជាជនទៅបោះឆ្នោតមានអត្រាខ្ពស់ផងដែរ។
តាមកាលកំណត់ទុក រដ្ឋសភានីតិកាលទី៦ នឹងបើកអង្គប្រជុំក្រោមអធិបតីភាព ព្រះករុណាព្រះបាទ នរោត្តម សីហមុន្នី នៅថ្ងៃទី៥ ខែ កញ្ញា។ ថ្ងៃទី៦ ខែ កញ្ញា សភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បង្កើតរដ្ឋាភិ បាលថ្មី និតិកាលទី៦។ ថ្ងៃទី៧ ខែ កញ្ញា រដ្ឋាភិបាលថ្មីនឹងមានអង្គប្រជុំជាលើកដំបូងមួយ៕

