![]() |
លោក Boris Johnson បានប្រកាសថា គណបក្សអភិរក្សនិយមគឺជាគណបក្សនាំស្មារតីសាមគ្គីភាពជូនទៅសមាជិកសមាជិការបស់បក្សអភិរក្សនិយម នៅទូទាំងប្រទេស ក្នុងគោលបំណងកសាងប្រទេសអង់គ្លេសជាកន្លែងរស់នៅល្អបំផុត។កម្មវិធីនយោបាយរកសម្លេងឆ្នោតបាននិយាយអំពីបញ្ហារបស់អ្នកបោះឆ្នោតដែលយកចិត្តទុកដាក់ដូចជាការបំពេញបន្ថែមគិលានុបដ្ឋាយិកាចំនួន ៥០,០០០ នាក់ទៅកាន់តំបន់ England ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ និងរឹតបន្តឹងការគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍បន្ថែមទៀត ក៏ដូចជាមិនទាន់ដំឡើងពន្ធលើប្រាក់ចំណូលជាដើម ៕

