ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ស្មារតីទូទៅគឺថា មនុស្សជាចំណុចស្នូល វប្បធម៌ជាមូលដ្ឋានគ្រឹះ ច្បាប់និងវិន័យជាសសរស្តម្ភ។ ការកសាងសង្គមអរិយធម៌និងសង្គមនិយម ដំបូងបង្អស់គឺការកសាងមនុស្សវៀតណាមនៃយុគសម័យថ្មី ដែលមានឧត្តមគតិ ចរិតលក្ខណៈ វប្បធម៌ មនសិកាពលរដ្ឋ ស្មារតីទទួលខុសត្រូវ និងសមត្ថភាពសម្របខ្លួនទៅនឹងសង្គមបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែមានការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងការគ្រប់គ្រងដោយសីលធម៌ ជាមួយការគ្រប់គ្រងដោយច្បាប់ រវាងការអប់រំនិងការបញ្ចុះបញ្ចូល ជាមួយវិន័យនិងការគោរពច្បាប់ជាគោល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖

“គោលជំហរនិងគោលនយោបាយទាំងអស់ត្រូវតែឆ្ពោះទៅរកការការពារមនុស្ស លើកកម្ពស់គុណភាពជីវភាពរស់នៅ ធានាឲ្បប្រជាពលរដ្ឋទាំងអស់ រស់នៅដោយសុវត្ថិភាព ស្អាតស្អំ មនុស្សសាស្ត្រ មានឱកាសសម្រាប់ការអភិវឌ្ឍ ទទួលបានផ្លែផ្កានៃការអភិវឌ្ឍដោយយុត្តិធម៌ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងវឌ្ឍនភាព និងសមធម៌សង្គម។ គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ”។

លើសពីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវក្រេបយកគុណតម្លៃអរិយធម៌របស់មនុស្សជាតិ សមិទ្ធផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិបាលកិច្ចជឿនលឿន ព្រមទាំងរក្សាយ៉ាងរឹងមាំនូវឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងអត្តសញ្ញាណវប្បធម៌ជាតិក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕