គំនរបែកបាក់ដោយគ្រោះរញ្ជួយដីកម្រិត ៧.០រិចទ័រ នៅទីក្រុង Marrakesh ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៩ ខែកញ្ញា។ រូបថត៖ Al Oula

អ្នកស្លាប់ភាគច្រើនរស់នៅក្នុងបណ្តាខេត្ត al-Haouz Marrakesh Ouarzazate Azilal Chichaoua និង Taroudant ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រផែនដីរបស់អាឡឺម៉ង់ (GFZ) បានប្រកាសថា ការរញ្ជួយដីកម្រិត ៧.០រិចទ័របានអង្រួនប្រទេសម៉ារ៉ុកនៅវេលាម៉ោង ២២៖១០នាទី GMT កាលពីយប់មិញ (ពោលគឺមោង ២៣៖១០នាទី ម៉ោងនៅម៉ារ៉ុក)។ យោងតាមសាក្សី គ្រោះរញ្ជួយដីបានអង្រួនអគារជាច្រើនក្នុងទីក្រុងមួយចំនួន ធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាចរត់ទៅផ្លូវ។ ទីក្រុង Marrakech ដែលត្រូវបានអង្គារ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅជិតចំណុចកណ្តាលបំផុត ហើយអគារជាច្រើនបានដួលរលំ។ អ្នកស្លាប់ភាគច្រើនស្ថិតនៅតំបន់ភ្នំដែលពិបាកទៅដល់៕