កន្លែងកើតហេតុក្រោយពីរលកយក្សស៊ូណាមីបានវាយប្រហារលើជុំវិញច្រកសមុទ្រ Sunda ស្និតនៅកណ្ដាលកោះ Sumatra និង Java របស់ឥណ្ឌូណេស៊ី (ប្រភព: Tribunnews / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននោះ អ្នកនាំពាក្យទីភ្នាក់ងារពោលខាងលើលោក Sutopo Purwo Nugroho បានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសខ្លួនបាន ប្រមូលព័ត៌មានអំពីផលប៉ះពាល់នៃគ្រោះរលកយក្សស៊ូណាមីចំពោះតំបន់មួយចំនួនដូចជា៖ Pandeglang Serang និង South Lampung ។ លោកបានឲ្យដឹងថែមទៀតថាមានផ្ទះសម្បែងរាប់រយខ្នងត្រូវបំផ្លាញ ខណៈដែលនាបច្ចុប្បន្ននេះ មានមនុស្សបាត់ខ្លួនចំនួន ២ នាក់។ លោក Nugroho បានលើកច្បាស់ថា ដោយសារការរំអិលដីក្រោមបាតសមុទ្រ ដែលបណ្ដាលមកពីការបំផ្ទុះភ្មំភ្លើង Anal Krakatoa និងទឹកជំនោរគឺជាមូលហេតុនៃគ្រោះ រលកយក្សស៊ូណាមីនេះផងដែរ។

យោងតាម ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្រ្តរូបវិទ្យា (BMKG) បានឲ្យដឹងថាគ្រោះរលកស៊ូណាមីនេះបានកើតមានឡើងនាវេលាម៉ោង២១ និង ៣០ នាទី នាថ្ងៃទី ២២ ខែធ្នូ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើតំបន់មួយចំនួនដូចជា៖ ច្រកសមុទ្រ Sunda ដែលរួមមាន៖ ឆ្នេរសមុទ្រនៅ Pandeglang Serang និង South Lampung៕