![]() |
តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា ចំនួនមនុស្សបាត់បង់ជីវិត គិតដល់យប់ថ្ងៃទី ៨ សីហា គឺ ឡើងដល់ ៣៤៧ នាក់ និងចំនួនមនុស្សរងរបួសគឺជិត ១៥០០ នាក់ទៀត។ តាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិ ឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho ថា នាបច្ចុប្បន្ន មានមនុស្សជាង ១៦៥ ពាន់នាក់ ក្នុងចំណោមមនុស្សប្រមាណ ២០ ហ្វឺននាក់ ដែលរស់នៅតំបន់ភាគខាងជើងកោះ ombok គ្មានទីជម្រោក ហើយត្រូវជម្លៀសខ្លួនចេញ។ នាបច្ចុប្បន្ន មានមនុស្សប្រមាណ ២ ហ្មឺននាក់ត្រូវការជំនួយជាបន្ទាន់។
នាបច្ចុប្បន្ន កងកម្លាំងមានសមត្ថកិច្ចកំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះ ជាពិសេសគឺផ្ដោតទៅលើទីតាំងមានអាគារធំៗ ដែលត្រូវដួលរលំផងដែរ៕

