Airbus A320 ដែលមានលេខសម្គាល់ PK 8303 របស់ក្រុមហ៊ុនអាកាសចរណ៍ PIA បានធ្លាក់ចុះតំបន់ទីប្រជុំជន (រូបថត៖ TTXVN)

យោងតាមក្រុមមន្ត្រី សុខាភិ បាលខេត្ត Sindh បានឲ្យដឹង ថា៖ ក្រុមអ្នកជួយសង្គ្រោះបាន រកឃើញ អ្នកនៅរស់រានមានជីវិតចំនួន ២ នាក់ និងសាក សពចំនួន ៨០ នាក់ ប៉ុន្តែមិនទាន់កំណត់ថា តើនេះជាអ្នកដំណើរនៅលើយន្ដហោះ ឬ អ្នកនៅលើដីគោក នៅពេលដែល យន្ដហោះ បានធ្លាក់មកលើតំបន់ទីប្រជុំជនឡើយ។

មុននេះយន្តហោះ Airbus A320 ដែលមានលេខសម្គាល់ PK 8303 របស់ក្រុមហ៊ុនអាកាសចរណ៍ PIA ត្រូវបានចាត់ទុកថា មានបញ្ហាបច្ចេកទេសនៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah ទីក្រុង Karachi នារសៀលថ្ងៃទី ២២ ខែឧសភា។ យន្តហោះបានដឹកអ្នកដំណើរចំនួន ៩១ នាក់ និងក្រុមអាវកាសយានិកចំនួន ៨ នាក់ បានធ្លាក់ចុះតំបន់ទីប្រជុំជន ដែលមានចម្ងាយរាប់រយម៉ែត្រពីព្រលានយន្តហោះ។

ក្នុងសេចក្តីប្រកាសមួយដែលបាននាំចេញនាថ្ងៃទី ២២ ខែឧសភា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានអះអាងថា លោកនឹងអនុវត្តន៍វិធានការជាបន្ទាន់ ដើម្បីដោះស្រាយផលវិបាក និងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះផងដែរ៕