រូបថត៖ AFP/TTXVN |
នៅថ្ងៃទី ៩ ខែសីហា យន្តហោះចំនួន ៣ គ្រឿងរបស់កងទ័ពអាកាសបដិវត្តគុយបាបានដឹកជញ្ជូនទឹកប្រហែល ២.៥០០លីត្រ ពីឈូងសមុទ្រ Matanzas ដោយចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងបញ្ចុះកំដៅនៅតំបន់ជុំវិញ។ យន្តហោះគ្មានមនុស្សបើកជាច្រើន ក៏ចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យផងដែរ។ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលគុយបាមិនទាន់បានរាយការណ៍ពីផលប៉ះពាល់លើសុខភាពមនុស្សឡើយ ដោយសារតែពពកផ្សែងនៅតែលាតសន្ធឹងទៅកាន់ភាគខាងលិច។
មុននោះ នាយប់ថ្ងៃទី ៥ ខែសីហា (ម៉ោងក្នុងតំបន់) អាងស្តុកប្រេងឆៅមួយដែលមានទំហំ ៥០.០០០ម៉ែត្រគូប (ស្មើនឹងទំហំអាងហែលទឹកស្តង់ដារអូឡាំពិកចំនួន ២០) នៅក្នុងសួនឧស្សាហកម្មក្បែរទីក្រុង Matanzas ប្រទេសគុយបា ត្រូវបានរន្ទះបាញ់បណ្តាលឲ្យមានភ្លើងឆាបឆេះឆេះដ៏សន្ធោសន្ធៅ។ រហូតមកដល់ពេលនេះ អគ្គិភ័យបានសម្លាប់អ្នកពន្លត់អគ្គីភ័យ១នាក់ បាត់ខ្លួន ១៤នាក់ និងមនុស្សជាង១០០នាក់រងរបួស៕

