រដ្ឋមន្រ្តីក្រសួងប្រេងរបស់គុយវ៉ែតលោក Khaled al-Fadhel ថ្លែងនៅឯ Wafra ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រខាងត្បូងទីក្រុង Kuwait (រូបថតៈ AFP / TTXVN)

មុននេះ អារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យមានការប្រជុំបន្ទាន់រវាង OPEC និងដៃគូដើម្បីស្វែងរកដំណោះស្រាយ ធ្វើឱ្យទីផ្សារប្រេងរ៉ែមានស្ថេរភាព។ ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានពីអង្គការ OPEC បានឲ្យដឹងថា អង្គការប្រេងរ៉ែនេះនិងរុស្ស៊ីបានពន្យាពេលកិច្ចប្រជុំតាម រយៈវីដេអូខុនហ្វើរិន ដើម្បីឱ្យប្រ ទេសនានាមានពេលវេលាបន្ថែមទៀត សម្រាប់ការពិភាក្សាដើម្បីស្វែងរកការមូលមតិគ្នា បន្ទាប់ពីការខ្វែងគំនិត កើតមានឡើងរវាងអារ៉ាប៊ីសាអ៊ូឌីតនិងរុស្ស៊ី ដោយសារហេតុផលធ្លាក់ចុះខ្លាំងនូវតម្លៃប្រេងរ៉ែ។

យ៉ាងណាមិញ OPEC និងបណ្តាប្រទេសជាដៃគូ (ហៅកាត់ថា OPEC +) កំពុងពិចារណាលើសំណើកាត់បន្ថយបរិមាណប្រេងរ៉ែ ប្រហែល ១០ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងកិច្ចប្រឹងប្រែងដែលបណ្តាប្រទេសសមាជិកសហភាពទាំងនេះ សង្ឃឹមថានឹងមានការចូលរួមពីសហរដ្ឋអាមេរិក៕