ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ថ្លែងក្នុងពិធីបើក។ (រូបថត៖ VOV) |
ចំណែកឯអគ្គនាយកនៃអគ្គនាយកដ្ឋានគយ លោក Nguyen Van Can បាន បញ្ជាក់ថា៖ “គយវៀតណាមកំពុងធ្វើការផ្លាស់ប្តូរឌីជីថលឆ្ពោះទៅរកការកសាងគយផ្លូវការ ទំនើប និងឆ្លាតវៃ ហើយមុនឆ្នាំ ២០៣០ នឹងមានកម្រិតស្មើទៅនឹងប្រទេសអភិវឌ្ឍន៍ នានាលើពិភពលោក។ បច្ចុប្បន្ន គយវៀតណាមកំពុងតភ្ជាប់យន្តការច្រកទ្វារតែ មួយជាតិជាមួយក្រសួង និងផ្នែកនានា; តភ្ជាប់យន្តបញ្ជរតែមួយរបស់សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយសមាជិកក្នុងតំបន់; តភ្ជាប់ជាមួយភ្នាក់ងារគយនៃ ប្រទេសផ្សេងៗតាមទិសដៅគយឌីជីថល គយឆ្លាតវៃ គយបៃតង”៕

