កងកម្លាំង Al Houthi នៅក្នុងប្រទេសយេម៉ែន កាលពីយប់ថ្ងៃទី ១៥ កុម្ភៈបានប្រកាសថា ពួកគេបានធ្វើការវាយប្រហារដោយមីស៊ីលសំដៅទៅលើនាវាមួយគ្រឿងរបស់អង់គ្លេស នៅសមុទ្រក្រហមនាថ្ងៃដដែល។ ជាក់ស្ដែង ពួក Al Houthi បានបាញ់មីស៊ីលមួយគ្រឿងសំដៅទៅលើនាវា LYCAVITOS របស់អង់គ្លេស ខណៈពេលដែលនាវានេះកំពុងធ្វើដំណើរនៅជិតឈូងសមុទ្រ Aden ។ អ្នកនាំពាក្យ Al Houthi បានបញ្ជាក់ថា ការវាយប្រហារនេះបានប្រការចំនឹងគោលដៅ ហើយបង្កឲ្យខូចខាតដល់នាវា។

មុននោះ ប្រភពព័ត៌មាននាវាចរណ៍ក៏បានអះអាងពីការវាយប្រហារនៅជិតទីក្រុងកំពង់ផែ Aden របស់យេម៉ែនផងដែរ។ ស្ថាប័នគ្រប់គ្រងសកម្មភាពប្រតិបត្តិការពាណិជ្ជកម្មសមុទ្ររបស់អង់គ្លេសបានឲ្យដឹងថា ការផ្ទុះនេះមិនបណ្តាលឱ្យខូចខាតអ្វីឡើយ ហើយក៏មិនប៉ះពាល់ដល់ដំណើររបស់នាវាឡើយ។ ក្នុងពេលនោះ ក្រុមហ៊ុនសន្តិសុខនាវាចរណ៍ Ambrey របស់អង់គ្លេសបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង ត្រូវរងការវាយប្រហារដោយមីស៊ីល ខណៈពេលពេលដែលនាវានេះកំពុងធ្វើដំណើរទៅជិតទីក្រុង Aden ។ ការវាយប្រហារនេះមិនបានបង្កឱ្យមានការខូចខាតអ្វីគួរឲ្យកត់សម្គាល់ដល់នាវាឡើយ៕