ណែនាំសិក្ខាកាមរបៀបសង្គ្រោះអ្នកជម្ងឺ។ (រូបថត៖ qdnd.vn) |
នេះជាវគ្គហ្វឹកហ្វឺនតាមសំណើររបស់អ.ស.ប សំដៅផ្គត់ផ្គង់ដល់បុគ្គលិកពេទ្យ របស់វៀតណាមដែលត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនូវចំណេះ ដឹងនិងជំនាញសុខាភិបាលចាំបាច់ ជាពិសេសក្នុងករណីជាបន្ទាន់ និងវិធីធ្វើរោគ វិនិច្ឆ័យ ព្យាបាលជម្ងឺទូទៅនៅបេសកកម្មផងដែរ។
ថ្លែងពិធីបើក លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យ បណ្ឌិត Nguyen Truong Giang នាយករងវិទ្យាស្ថានពេទ្យយោធា បានតម្រូវឲ្យបណ្ដាកម្មាភិបាល បុគ្គលិក នៃកងពេទ្យកម្រិត២លេខ៤ ចាំបាច់ត្រូវពង្រីកលទ្ធផលដែលសម្រេចបាន និងស្មារតី ទទួលខុសត្រូវខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការដែលបានដាក់ចេញ សម្រេចភារកិច្ច នាពេលខាងមុខនៅបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅស៊ូដង់ខាងត្បូង។ ទន្ទឹម នឹងនោះ សមាជិកសមាជិកានៃកងពេទ្យកម្រិត២លេខ៤ ត្រូវខិតខំព្យាយាមហាត់ពត់ លត់ដំខ្លួនមិនត្រឹមតែជំនាញសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងភាសាបរទេស កម្លាំងកាយ ដើម្បីមានលក្ខខណ្ឌគ្រប់គ្រាន់ធ្វើការនៅបរិយាកាសអន្តរជាតិនិងក្នុងលក្ខណៈអាកាសធាតុដ៏ជ្រុលនៅមូលដ្ឋានផងដែរ៕

