យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបានបង្ហាញថាចាប់តាំងពីដើមខែវិច្ឆិកាមក អ៊ីរ៉ង់បានគោរពតាមការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខា ជាមួយក្រុម P៥ + ១ នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
សូមបញ្ជាក់ថា អាមេរិកបានដាក់ទណ្ឌកម្មថ្មី ទៅលើអ៊ីរ៉ង់ដែលមានសុពលភាពចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា។ ប្រការនេះបានបង្កការព្រួយបារម្ភ ថាតើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចបន្តបានដែរឬទេ៕
