រ៉ែអាកទ័រនុយក្លេអ៊ែរ Arak នៅភាគកណ្ដាលអ៊ីរ៉ង់កាលពីឆ្នាំ២០០៦ (រូបថត៖ Reuters/TTXVN)

ថ្លែងមតិក្នុងសន្និសិទកាសែតរបស់ថ្នាក់ដឹកនាំ IAEA នៅទីក្រុង Vienna អគ្គនាយក IAEA លោក Yukiya Amano ឲ្យដឹងថា ការសន្យាទាំងអស់ទាក់ទិន ដល់នុយក្លេអ៊ែរដែលអ៊ីរ៉ង់ឯកភាពនោះ សុទ្ធតែត្រូវបានអនុវត្ត ហើយស្ថាប័ននេះ បានជ្រៀតចូលមូលដ្ឋាននុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់ដែរ។ សេចក្ដីជូនដំណឹង នេះគឺផ្ទុយទៅវិញជាមួយទស្សនៈរបស់អាមេរិកកាលពីខែមុនថា អ៊ីរ៉ង់មិនគោរព មាត្រានានាក្នុងកិច្ចព្រមព្រៀងពោលខាងលើ៕